khmer eng
  • ឯកឧត្តម ឈិត សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា
     
    ចែករំលែក ៖

    គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើការងារសំខាន់ៗរួមមានដូចខាងក្រោម៖
    ១.របាយការណ៍លទ្ធផលការងាររបស់គណៈកម្មការ ប្រចាំខែសីហា និងទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២៤។
    ២.ពិភាក្សាការងារត្រៀមជួបជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នាពេលខាងមុខនេះ។
    ៣.ពិនិត្យឯកសារជំនួយស្មារតីរបស់ឯកឧត្តមប្រធាន ជួបជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
    ៤.សេចក្តីសម្រេចស្តីពី តួនាទីភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការទី៧ព្រឹទ្ធសភា។
    ៥.បញ្ហាផ្សេងៗ។
    កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ